រដ្ឋបាលរាជធានី-ខេត្ត

អធិការដ្ឋាននគរបាលក្រុងប៉ៃលិនចុះការពារ សន្ដិសុខសណ្ដាប់ធ្នាប់ ជូនឯកឧត្តម​ នាយឧត្តមសេនីយ៍​ អុី​ ឈាន​

ខេត្តប៉ៃលិន៖​ ថ្ងៃច័ន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រោមការ ដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន លោកវរសេនីយ៍ត្រី អ៊ឹង សុផល អធិការរង ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន និងទួលល្វា និងមានការចូលរួមពីចលនាប្រជាការពារ ចុះការពារ សន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីចុះចែកស្បៀង អាហារជូនប្រជាពលរដ្ឋក្នុងសង្កាត់ប៉ៃលិន និងទួលល្វា សរុបចំនួន២៨៨៧គ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អមដំណើរដោយ លោកជំទាវ បាន ស្រីមុំ អុី ឈាន អ្នកតំណាងរា្រស្ដមណ្ឌលខេត្ដប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ដប៉ៃលិន ឯកឧត្ដម ហុក សុផល អភិបាលរង នៃគណ:អភិបាលខេត្ដប៉ៃលិន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ដ យុវជន ស.ស.យ.ក និងយុវជនកាកក្របាទក្រហមខេត្ដប៉ៃលិន សរុបចំនួន១២៥នាក់ ស្រី៧៨នាក់ ។