ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈស្នងការ ពង្រឹងលើកិច្ចជំនាញ

កំពង់ចាម ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណៈស្នងការស្តីពីការត្រួតពិនិត្យលទ្ធផលលេីការដឹកនាំការងារជំនាញប្រចាំខែកក្កដា ត្រួតពិនិត្យលេីការដឹកនាំស្រុក ក្រុង នីមួយៗ ផ្សព្វផ្សាយសភាពការណ៍កេីតមានថ្មីៗ និងផែនការទទួលបានពីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ ប្រព្រឹត្តទៅនៅសាលប្រជុំតូចជាន់លេី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរងផងដែរ៕