ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណី​បើកល្បែង សុីសងខុសច្បាប់ (អាប៉ោង) ខេត្ត​ព្រះវិហារ​

ខេត្តព្រះវិហារ ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥០នាទី ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន១៥នាក់ ចុះធ្វើការបង្ក្រាបកន្លែងលួចបើកល្បែង សុីសងខុសច្បាប់ (អាប៉ោងនៅចំណុចផ្ទះឈ្មោះ ហ៊ន ចាន់រ័ត្ន ភេទស្រី ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ករណីបង្ក្រាបនេះសមត្ថកិច្ចយើងឃាត់ខ្លួនមុខសញ្ញាចំនួន០៩ ស្រី០៣ នាក់ និងដកហូតវត្ថុតាងរួមមាន រថយន្តចំនួន០៥គ្រឿង ម៉ូតូចំនួន០១គ្រឿងទូរសព្ទដៃចំនួន ០៣គ្រឿង គ្រាប់អាប៉ោងចំនួន១៥គ្រាប់ និងសម្ភារ:បម្រើល្បែងមួយចំនួនទៀត។  ករណីនេះសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធី និងសុំយោបល់ដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ស្នងការ