ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លទ្ធផលកិច្ចប្រតិបត្តិការ ការងារចរាចរណ៍ផ្លូវគោក ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លទ្ធផលកិច្ចប្រតិបត្តិការ ការងារចរាចរណ៍ផ្លូវគោក នៅថ្ងៃអាទិត្យ ១៤ រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២០

១-ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ ស្តីពីកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈវិទ្យុបានចំនួន ០២ លើក ក្នុងមួយថ្ងៃ ។

២-បានសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធត្រួតពិនិត្យពេលយប់ ចំនួន ០៥ គោលដៅ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លទ្ធផល :
+ត្រួតពិនិត្យលើយានយន្តចំនួន ៥៨ គ្រឿង (រថយន្ត ០៧ គ្រឿង, ម៉ូតូ ៥១ គ្រឿង ) ។
+ ពុំមានរកឃើញ បទល្មើសអ្វីទេ។
៣-ចុះត្រួតពិនិត្យ(មួក កញ្ចក់ ផ្លាកលេខ) មានចំនួន ១០ គោលដៅ លទ្ធផល:
ធ្វើការពិន័យអ្នកជិះម៉ូតូល្មើសចំនួន ៣០ គ្រឿង ក្នុងនោះ៖
. មួក ២៩ គ្រឿង
. ផ្លាកលេខ ០១ គ្រឿង
+ដោយធ្វើការពិន័យ ទៅតាមបទបញ្ជារបស់ ឯកឧត្តមអគ្គស្នងការរង(នៅ ប៉ុស្តិ៍អធិការដ្នាន ការិយាល័យចរាចរណ៍ និងស្នងការដ្នាន) មិនធ្វើការពិន័យនៅគោលដៅត្រួតពិនិត្យនោះទេ។

៤-តាមបណ្តាគោលដៅដែលបានចុះអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យ រថយន្តឆ្លងកាត់គោលដៅ រកឃើញយានយន្តល្មើសចំនួន ០៨ គ្រឿង ធំ ០៥ គ្រឿង (ពិន័យតាមបទបញ្ជាថ្នាក់លើដែលបានកំណត់) ។

៥-កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបាន សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ពិសេស បានចចុះល្បាតតាមដងផ្លូវជាតិលេខ០៥ ជាប្រចាំក្នុង ភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ជាប្រចាំ ៕