ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចុះបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់

ខេត្តកំពង់ធំ៖ ថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១៧  ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៥០ នាទីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសព្រៃឈើដែលក្រុមឈ្មួញរកស៊ីជួញដូរឈើខុសច្បាប់យកមកលាក់ទុកនៅភូមិ ចំបក់ជ្រុំ ឃុំ ប្រាសាទ ស្រុក សន្ទុក ខេត្តកំពង់ធំ។

វត្ថុតាងដែលដកហូតបានរួមមាន៖ ឈើចំនួន ៧៦ កំណាត់ ស្មើ ,០៨០ ម៉ែត្រគូប ជាប្រភេទឈើ សុក្រំ និងឈើឈ្លីច

ប្រភពព័ត៌មានដដែល បានបន្តឲ្យដឹងថា វត្ថុតាងត្រូវបានសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រគល់ជូនខ័ណ្ឌរដ្ឋបាលព្រៃឈើចាត់ការបន្ត៕