ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ អញ្ជេីញចុះត្រួតពិនិត្យអាគារស្នាក់នៅរបស់ប៉ុស្តិ៍អូរឈើក្រំ

ខេត្តប៉ៃលិន៖​ នៅវេលាម៉ោង០៧និង២០នាទី ព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន អមដំណើរដោយលោកឧត្ដមសេនីយ៍ទោ ព្រំ រឿន មេបញ្ជាការរងនគរបាលជាតិ ប្រចាំទិសភូមិភាគទី៥ និងក្រុមការងារបានចុះត្រួតពិនិត្យអាគារស្នាក់នៅរបស់ប៉ុស្តិ៍អូរឈើក្រំ និងធ្វេីលេនដ្ឋានរឹងមាំ (អក្សរU) ចំនួន១ មានទំហំ ទទឹងចំនួន ២ម៉ែត្រ បណ្តោយចំនួន ៥ម៉ែត្រ ជូនដល់ប៉ុស្តិ៍អូរឈេីក្រំ។
ហេីយបានបញ្ចប់ទៅវិញនៅវេលាម៉ោង ០៧និង៤០នាទីព្រឹក ថ្ងៃខែ ឆ្នាំដដែល។