ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកស្នងការនគរបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល និងគោលដៅអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៣កន្លែង និងគោលដៅអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក០១គោលដៅ ដោយក្នុងនោះរួមមាន ៖

១-ស្រុកស្ទឹងត្រង់

+ពិនិត្យមើលអគារប៉ុស្តិ៍ព្រះអណ្តូង សាងសង់សម្រេចបាន៥០ភាគរយ

+ពិនិត្យមើលការរៀបចំសណ្ដាប់ធ្នាប់ ការសាងសង់ស្ពានថ្មី (ស្ពានថ្មទួលរការ) ដើម្បីបញ្ចៀសការកក់ស្ទះដល់ការធ្វើចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពាន

២-ស្រុកចំការលើ

+ពិនិត្យមើលអគារប៉ុស្តិ៍ល្វា  សាងសង់សម្រេចបាន ៥០ភាគរយ

+ពិនិត្យគោលដៅអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប

+ពិនិត្យមើលអគារប៉ុស្តិ៍តាអុង បាននិងកំពុងជួសជុលកែលម្អថ្មី សម្រេចបាន៧០ភាគរយ។

នៅក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ស្នងការក៏បានជម្រុញឲ្យក្រុមជាងជំនាញ ពន្លឿនការសាងសង់ដោយយកចិត្តទុកដាក់ខ្ពស់ ផ្អែកលើគុណភាពសំណង់ ព្រមទាំងបានឧបត្ថម្ភ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ក្រុមជាងសំណង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផងដែរ៕