ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ភ្លៀងមួយមេធំ​ លាយឡំ និងខ្សល់កន្ត្រាក់ របើកសំយ៉ាបរោងម៉ាស៊ីន ដំបូលសាលាឆាន់ និងដំបូលការិយាល័យកសិកម្មស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ ៖ រោងម៉ាស៊ីនកិនស្រូវត្រូវរបើកសំយ៉ាប សាលាឆាន់វត្តជ័យឧត្តមរបើកដំបូលក្បឿង និងការិយាល័យកសិកម្មស្រុក ត្រូវរបើកដំបូលក្បឿង ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយខ្សល់កន្ត្រាក់ កើតឡើងនៅវេលាម៉ោង៣​ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ នៅវេលាម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានភ្លៀងធ្លាក់យ៉ាងខ្លាំងដោយលាយឡំជាមួយខ្សល់កន្ត្រាក់ បណ្តាលឲ្យដើមឈើដួលបាក់ និងរោងម៉ាស៊ីនកិនស្រូវដែលមានម្ចាស់ឈ្មោះ សាន់ ហុកលី របើកសំយ៉ាបដំបូលស័ង្កសីអស់ចំនួន១៥០សន្លឹក , ការិយាល័យកសិកម្មស្រុកភ្នំស្រុក អស់ក្បឿងស៊ីបប្រូចំនួន៥០សន្លឹក , សាលាឆាន់វត្តជ័យឧត្តមអស់ក្បឿងស្រកានាគចំនួន១០០០សន្លឹក និងផ្ទះបាយប៉ុស្តិ៍រដ្ឋបាល របើកដំបូលស័ង្កសីចំនួន១៥សន្លឹកផងដែរ។

លោកអធិការបានបញ្ជាក់ថា ៖ ក្នុងករណីគ្រោះធម្មជាតិខ្សល់កន្ត្រាក់នេះ គឺមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ៕