ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនសង្ស័យ៥នាក់ជាសារធាតុញៀនចំនួន៦កញ្ចប់តូច

ខេត្តកោះកុង​៖​ កាលពីនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២០​ ដោយមានការចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង នៅវេលាម៉ោង២២​:០០នាទី កម្លាំងអធិការដ្ឋាន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៣ បានចុះល្បាតក្នុងភូមិសាស្រ្ដ​ស្មុកស្មាញទូទាំងក្រុង លុះដល់ចំណុចមុខសួនច្បារ​មាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក៏ប្រទះឃើញជនសង្ស័យចំនួន៣នាក់ប្រុស មានកាយវិកាគួរឲ្យសង្ស័យ ហើយកម្លាំងយើងបានសួរនាំ និង សុំឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់តូច។
១.ឈ្មោះ អឿន សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
២.ឈ្មោះ ប៉េ ហុង ហៅអាឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
៣.ឈ្មោះ ពាល សតវត្ស ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង់ ស្រុកមណ្ឌលសីមា។
ក្រោយមកកម្លាំងយើងបានប្រទះឃើញជនសង្ស័យចំនួន២នាក់ទៀតប្រុស ហើយកម្លាំងយើងបានសួរនាំ និង សុំឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់តូច។
១.ឈ្មោះ ជ័យ វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
២.ឈ្មោះ សេន ម៉ាត់លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (មានដីការចាប់ខ្លួនលេខ២៦៥០ត.ព/១៩ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩)។