ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កំលាំង​នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ខេត្ត​ បាន​ស្រាវជ្រាវ​ប​ង្រ្កាបរថយន្តដឹកឈើ​ ប្រណិតដោយគ្មានលិខិតអនុញ្ញាត

កំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩ និង១០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចូលរួមសហការពីរកំលាំងនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្តបានស្រាវជ្រាវង្រ្កាបរថយន្តដឹកឈើប្រណិតដោយគ្មានលិខិតអនុញ្ញាតចំនួន០១គ្រឿង ម៉ាក​ HYUNDAI ពណ៌សឆ្នូតខៀវ ពាក់ស្លា​​លេខពោធិ៍សាត់A-០១៨០នៅចំណុចផ្លូវលំគ្រួសក្រហម​ ​ចន្លោះគីឡូម៉ែត្រ៤ស្ថិតក្នុងភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយបានឃាត់ខ្លួនអ្នបើកបររថយន្ដឈ្មោះ អុីផារី ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមការផ្ដល់ចម្លេីយបឋមពីរអ្នកបេីកយន្តម៉ាក HYUNDAI ៥តោនស្លាកលេ ពោធិសាត់ A-០១៨០ បញ្ជាក់ថារថយន្ដផ្ទុកឈើជ្រុងប្រភេទឈេីធ្នង់ “​ មិនទាន់ដឹងចំនួន​ “​ជារបស់ឈ្មោះឆេង ធឿន ភេទប្រុស

អាយុប្រហែល៤០ឆ្នាំ រស់នៅម្ដុំផ្សារកន្ទួ ឃុំសង្កែរសាទបស្រុកឱរ៉ាល់ចំណែករថយន្តជារបស់លោកជឿង ថេង រស់នៅផ្សារកន្ទួតរង្វង់មូលស្រុកឱរ៉ាល់បន្ថែមពីរនោះអ្នកបេីកបរថានៅវេលាម៉ោង៩ព្រឹកថៃ្ងទី១៦ខែកក្កដាឆ្នាំ២០២០ខ្លួនបានទៅបើករថយន្តនេះពីផ្ទះឈ្មោះ ជឿង ថេង ស្ថិតនៅភូមិគោកហើយឆ្ពោះទៅកន្លែងលេីកឈេីភូមិជាំឃុំតាសា ស្រុកឱរ៉ាល់ទៅជាមួយឈ្មោះ ហៀភេទប្រុស នៅភូមិទួលឈើនាង ឃុំសង្កែរសាទប ស្រុកឱរ៉ាល់  ក្រោយលេីកឈេីរួចរាល់បើកត្រឡប់មកវិញដល់ចំណុចផ្លូវលំចេញភូមិយ៉ាងពីសឃុំសង្កែសាទប ក៏ត្រូវបានសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនតែម្តង។

បញ្ជាក់ការផ្ដល់ចម្លេីយខាងលេីគឺអ្នកបេីកបររថយន្ដដឹកឈើជាអ្នកបញ្ជាក់រៀបរាប់ជូនសមត្ថកិច្ចនគរបាល​ “​ ថាដំណេីររឿងគឺដូចអ្វីដែលបានរៀបរាប់អញ្ចឹងឡានរបស់ឈ្មោះជឿងថេងចំណែកឈេីជារបស់ឈ្មោះឆេធឿន​ “​ ករណីបន្ដសមត្ថកិច្ចនគរបាលនិងសហការជាមួយជំនាញរដ្ឋបាលព្រៃឈេីដេីម្បីធ្វើការវាស់វែងឈេីនិងកសាងសំណុំរឿបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធី