សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

មន្ត្រីរាជការ និយោជិត និងបងប្អូនកម្មករ និងទទួលបានការអនុញ្ញាតឈប់សម្រាកចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០

រាជរដ្ឋាភិបាល៖ ថ្ងៃពុធ ១០ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យមួយស្ដីពីការអនុញ្ញាតឱ្យ មន្ត្រីរាជការ និយោជិត និងកម្មករ ទទួលបានការឈប់សម្រាកចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ដើម្បីជាការសងថ្ងៃឈប់សម្រាករបស់ មន្ត្រីរាជការ និយោជិត និងកម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ដែលត្រូវបានលើកពេលដោយអនុក្រឹត្យលេខ៥០  អនក្រ. បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។