ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយផែនការ ទិសដៅសំខាន់ៗ និងត្រួតពិនិត្យការងារជំនាញ ក្នុងឆមាសទី១ ឆ្នាំ២០២០ នៃអធិការដ្ឋាននគរបាលស្រុកកងមាស

កំពង់ចាម ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបន្ដដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ទិសដៅសំខាន់ៗ  ដែលទទួលបានពីអគ្គស្នងការនគរបាលជាតិ និងត្រួតពិនិត្យការងារជំនាញ ក្នុងឆមាសទី១ ឆ្នាំ២០២០ នៃអធិការដ្ឋាននគរបាលស្រុកកងមាស ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកកងមាស ដោយមានការចូលរួមពី លោកស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកកងមាស លោក លោកស្រីនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល, ការិយាល័យចរាចរណ៍ផ្លូវគោក, ការិយាល័យប្រឆាំងគ្រឿងញៀន, ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ការិយាល័យផ្សព្វផ្សាយអប់រំ, លោកអធិការ អធិការរង លោកនាយ នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ នៃអធិការដ្ឋាននគរបាលស្រុកកងមាស សរុបអ្នកចូលរួមមានចំនួន ៦៣នាក់។

បន្ទាប់ពីកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអញ្ជើញទទួលបច្ច័យដ៏ថ្លៃថ្លាពីព្រះសង្ឃ ចំនួន១០អង្គ ដែលនិមន្តមកពីតាមបណ្តាវត្ត ក្នុងស្រុកកងមាស ក្នុងនោះបច្ច័យរួមមាន ៖ ប្រេងម៉ាស៊ូតចំនួន១០កាន ថវិកាចំនួន ៧៥០,០០០៛ សារុងចំនួន៧០ ផ្ដល់ជូនអធិការដ្ឋាននគរបាលស្រុកកងមាស សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ៕