ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់

ខេត្តកំពត ៖ ថ្ងៃចន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ២១:៣០ នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ ស្រីចំនួន ០១ នាក់ និងដកហូតគ្រឿងញៀនចំនួន ១០ កញ្ចប់ (ធំចំនួន ០៣ កញ្ចប់) រួមមាន ៖
១.ឈ្មោះ អុក ឡុង ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។
២.ឈ្មោះ ពេញ នី ភេទស្រី អាយុ ៣៧ ឆ្នាំ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។
៣.ឈ្មោះ សាយ ចាន់ទ្រា ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ។
៤.ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕