ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឈេី​៣០ដេីម​ និង​១៦១កំណាត់​ ត្រូវដកហូត និងបង្រ្កាបដោយក្រុមជំនាញ​ប្រឆាំង​បទល្មេីស​សេដ្ឋកិច្ច​ និងប្រឆាំ​ងភេរវ​កម្ម​ នៃស្នង​កា​រនគរបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ÷ កាលពីថៃ្ង​១០​ ខែកក្កដា ឆ្នាំ២០២០ កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មេីស​សេដ្ឋកិច្ច​ សហ​កា​រជាមួយកម្លាំងជំនាញពាក់ព័ន្ធ​ ដឹកនាំ​ដោ​យ​ ឯឧត្តម សុខ ភា អភិបាលរងខេត្ត​ និងបាន​ការសម្របសម្រួលពីលោក វ៉ិត មឃៈ ព្រះ​រាជអាជ្ញារង​ ក្នុងនាមជា​តំណាង​លោកស្រី​ ចាតសូ​ រស្មី​ ព្រះរាជអាជ្ញា​ នៃអយ្យការ​​អ​ម​សាលាដំបូងខេត្តកំពង់ស្ពឺ បានចុះឆែកឆេរទី​តាំងលាក់លួចទុកឈេីខុសច្បាប់​ ០១កន្លែង “សន្និធិឈើខុសច្បាប់” នៅចំណុចដីចំការភូ​មិដំបង​វេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ជា​រប​ស់​ឈ្មួញឈេីដុះស្លែម្នាក់ឈ្មោះ ជឿង ថេ​ង ភេ​ទប្រុស អាយុ៤២ឆ្នាំ នៅភូមិផ្សារកន្ទួត ឃុំស​ង្កែ​សាទប ស្រុកឱរ៉ាល់ ធ្លាប់​ជាប់ពាក់​ព័​ន្ធក្នុងការដឹកជញ្ជូនអនុផលព្រៃឈេី​ បំផ្លាញ​ស្ពាននៅខេត្ដកំពត​ និងធ្លាប់ជាប់ពន្ធនាគារក​ន្លង​មក​ (ប​ច្ចុប្បន្ន​គេចខ្លួន​)។

ជាលទ្ធផល​ រកឃើញឈើប្រភេទឈ្លិកចំ​នួ​ន៣០​ដើម​ បង្កប់ដាក់ក្នុងស្រះទឹក​ បច្ចុប្បន្ន​ជំនាញ​បានកំពុងក​សាង​សំណុំរឿង​ ដើម្បីបន្តនីតិវិធី។ កិច្ច​ប្រតិបត្ដិការ​ជំនាញ​បន្ដ​ស៊េីបអង្កេត​រហូត​ដល់ថ្ងៃ​ ១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុច​ក្រៅពី​ដីចំការឈ្មោះ​ ជឿង​ ថេង​ នៅក្នុងដីចំការមួ​យកន្លែងទៀត​ ចំការស្វាយចន្ទី​ ចំងាយប្រ​មា​ណ​ ០១គីឡូ​ម៉ែត្រ​ ស្ថិតក្នុងភូមិ​ភូ​មិដំបង​វេញ ឃុំសង្កែសា​ទប ស្រុកឱរ៉ាល់ កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មេីស​សេដ្ឋកិច្ច​ កម្លាំង នគរបាល​ប្រឆាំង​ភេរវកម្ម​ និងឧក្រឹដ្ឋកម្មឆ្លងដែន​ ខេត្ដកំពង់ស្ពឺ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឱរ៉ាល់​ បានបង្រ្កាបនៅទីតាំងជាក់ស្ដែង​។ ជាលទ្ធផល​ រកឃើញឈើជ្រុងប្រភេទឈ្លិក​ចំនួ​ន​ ១៦១​កំណាត់​ ឃាត់​រថយន្ដ​ដឹកកុងទែនឺរ​ ២០​ហ្វីត​ មួយគ្រឿង​ រថយន្ត​តូច​ ០២​ គ្រឿង​ អេស្កាវ៉ាទ័​ មួយគ្រឿង​សម្រាប់លេីកបញ្ចូល​ឈេីក្នុងទូរកុងទែនឺរ​ និងម៉ូ​តូ​ មួយគ្រឿង​។

បច្ចុប្បន្ន​វត្ថតាងទាំងអស់បានប្រគល់ជូនខាង​ជំនាញបរិស្ថាន​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ ចាត់ការ​នីតិវិធី​បន្ដ​៕