ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីលួច កាបូបលុយ

ខេត្តប៉ៃលិន៖​ នៅវេលាម៉ោង០៩និង០០នាទីថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កម្លាំងផ្នែកកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹង ករណីលួច កាបូបលុយ មួយករណី នៅចំណុចកន្លែងលក់សាច់គោ ផ្សារសាមគ្គី ស្ថិតក្នុងភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ម៉ែន នឿន ភេទស្រី អាយុ៥៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សម្ភារ:បាត់បង់រួមមាន.ប្រាក់បាតចំនួន ១០០,០០០បាត (មួយសែនបាត).ប្រាក់រៀលប្រហែលចំនួន ១លានរៀល
ខ្សែកលោហ:ធាតុពណ៍រលឿង១ខ្សែទំងន់៣ជី តម្លៃប្រហែល ៦៦០$ ។
ក្រវិលលោហៈធាតុពណ៌លឿងចំនួន០១គូរ តម្លៃ៣៥០០បាត
ខ្សែដៃលោហ:ធាតុពណ៌លឿងមួយខ្សែ តម្លៃ ៣,០០០,០០០រៀល(បីលានរៀល)
សរុបជាទឹកប្រាក់ប្រហែល ៥,០០០ដុល្លា(ប្រាំពាន់ដុល្លារ)
បច្ចុប្បន្នកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រួមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេត រកមុខសញ្ញារបស់ជនសង្ស័យ។