ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ នៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិជាន់ខ្ពស់ ដោយអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួង អគ្គស្នងការរងនគបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដោយមានការចូលរួម ពីឯកឧត្តម ប្រធាន អនុប្រធាននាយកដ្ឋាន អង្គភាពជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងវរៈ លោកនាយ-នាយរងការិយាល័យជំនាញ និងមន្រ្តីនគរបាលជាតិនៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹកជាច្រើនរូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានមានមតិស្វាគមន៍លើកឡើអំពីសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែនទឹក ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច ឈរលើស្មារតីទទួលខុសត្រូខ្ពស់ គោរពដាច់ខាត់នូវបទបញ្ជាណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោលការណែនាំរបស់អគ្គស្នងការនគរបាលជាតិ បានប្រគល់ជូនក្នុងការ ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនដល់ប្រទេសជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទេសចរណ៍កំសាន្តតាមតំបន់ឆ្នេរ កោះ និងប្រជាពលរដ្ឋប្រកបរបរនេសាទ ស្របច្បាប់តាមតំបន់ដែនទឹក ដែនសមុទ្រ នាឆ្នាំកន្លងមកបានល្អប្រសើគួរជាទីមោទនៈក្រៃលែង។

បន្ទាប់ លោកឧត្តមសេនីយ៍ទោ ហ៊ួរ មិថុនា អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសនិងសេចក្តីសម្រេច ស្តីពីការតម្លើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ឧត្តមសេនីយ៍ត្រី ថ្នាក់វរសេនីយ៍ឯក វរសេនីយ៍ទោ និងប្រកាសមុខតំណែងថ្នាក់ អនុប្រធាននាយកដ្ឋាន នាយប៉ុស្តិ នាយការិយាល័យ នាយផ្នែក នាយរងផ្នែក សរុបចំនួន ២៦រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួង អគ្គស្នងការរងនគបាលជាតិ បានកោតសរសើរ និងវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលការពារព្រំដែនទឹកទាំងអស់ដែលបានយកអស់កម្លាំងការ ចិត្ត តស៊ូជំនះ គ្រប់ឧបសគ្គ បង្រ្កាបទប់ស្កាត់រាល់បញ្ហាប្រឈមនានា ដែលកើតមាននៅតំបន់ដែនទឹក ដែនសមុទ្រ បញ្ហាបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ ព្រមទាំងបានដោះស្រាយរាល់បញ្ហាមួយចំនួនជាមួយភាគី ប្រទេសជិតខាងដោយសន្តិវិធី។

ឯកឧត្តម តេង សួង អគ្គស្នងការរងនគបាលជាតិ ក្នុងនាមតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញនូវផែនការយុទ្ធសសាស្រ្តមួយចំនួន ដើម្បីឲ្យ នាយនគរបាល នាយនគរបាលរង នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដែលទើបប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិទាំងអស់ត្រូប្រកាន់ខ្ជប់នូវវិន័យ របៀបរបរការងារ គោរពបទបញ្ជា លេខ០០៦ លេខ០០១ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មានសីលធម៌ល្អ ពង្រឹងសម្ថភាពជំនាញ វិជ្ជាជីវៈច្បាស់លាស់ដើម្បីបំរើការងារជូនអង្គភាពរបស់ខ្លួន និងប្រទេសជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមបច្ចេកវិទ្យាថ្មីនាពេលបច្ចុប្បន្ន។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិបានជំរុញ ឲ្យកងកម្លាំង នគរបាលការពារព្រំដែនទឹក ទាំងអស់ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន យាមល្បាតតាមដានក្តាប់សភាពការណ៍ តាមតំបន់ដែនទឹក-ដែនសមុទ្រ តំបន់ឆ្នេរ កោះជាប់ជាប្រចាំ សហការឲ្យបានជិតស្និតជាមួយកងយោពលខេមរភូមិន្ទ ជាមួយភាគីសមត្ថកិច្ច ប្រទេសជិតខាង ការពារសន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អ្នកវិនិយោគទន់ ប្រជានេសាទស្របច្បាប់ សហការបង្កាទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណា ដែលបង្ករឲ្យប៉ះពាល់ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ការពាររាជរដ្ឋាភិបាលស្រប់ច្បាប់ ឈរលើគោលកាណ៍ រក្សាសន្តិសុខ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ៕