ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈមួយចំនួន ឧបត្ថម្ភ ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត

ខេត្តកំពង់ធំ៖ រសៀលថ្ងៃពុធ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨  ខែ កក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសលស្នងការនគរបាលខេត្តកំពង់ធំ បានឆ្លៀតឱកាសដឹកនាំកម្លាំងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទាល់ក្រលំបាកខ្វះមុខខ្វះក្រោយចំនួន ០១គ្រួសារ ឈ្មោះលោក ខឿន សម្បត្តិ និងភរិយាឈ្មោះ ដឿ មុន រស់នៅភូមិ ព្រៃខ្លា ឃុំ ប្រឡាយ  ស្រុក ស្ទោង ខេត្តកំពង់ធំ 

លោក ខឿន សម្បត្តិ បានរៀបរាប់ថា គ្រួសារ របស់លោកជាជនជរា និងមានជីវភាពខ្វះខាត រស់នៅជាមួយអ្នកជិតខាង ពុំមានលទ្ធភាព និងថវិកា គ្រប់គ្រាន់ដើម្បីសាងសង់គេហដ្ឋាន បានតែដោយសារ មានការយកចិត្តទុកដាក់ពីសំណាក់ព្រះសង្ឈ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិផងរបងជាមួយ បានឃើញពីការលំបាក វេទនា ពីគ្រួសារលោក ហើយបងប្អូនបានចូលរួមជួយឧបត្ថម្ភ សម្ភារៈមួយចំនួន សម្រាប់សាងសង់គេហដ្ឋាន ដល់គ្រួសារ របស់លោក

បន្ទាប់ពីការរៀបរាប់ពីលោក ខឿន សម្បត្តិ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា ក្រោយពីទទួលបានពត៌មាន ពីការខ្វះខាត់របស់បងប្រុស បងស្រី លោកបានប្រញាប់ប្រញាល់ ដឹកនាំកម្លាំងចុះសួរសុកទុក្ខ និងនាំយកថវិកាមួយចំនួន សម្រាប់ចូលរួមឧបត្ថម្ភ សាងសង់គេហដ្ឋានខាងលើ ដើម្បីផ្ដល់ជាទីជំរក ផ្ដល់ភាពកក់ក្ដៅមានផាសុកភាព ជៀសផុតពី ខ្យល់  ភ្លៀងផ្គរ ត្រជាក់ ក្ដៅ រងារ  ជាទ្រនំថ្មី  សម្រាប់គ្រួសារ លោក 

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល  ស្នងការនគរបាលខេត្ត បន្តថ្លែង សូមបងប្អូន ដែលមានវត្តមានក្នុងឱកាសនោះ សូមថែទាំសុខភាពតាមរយៈការធ្វើអនាម័យ បរិភោគ ម្ហូបអាហារ ត្រូវចម្អិនឲ្យបានឆ្អិនល្អ ចាំបរិភោគ ពិសារទឹកស្អាត  ទើបបងប្អូនមានសុខភាពល្អ ជៀសផុតពីជំងឺកាចសាហាវមួយចំនួន ដែលអាចយាយីរំខានសុខភាពរបស់បងប្អូន  ។បន្ទាប់មកលោក ស្នងការ បានប្រគល់ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈមួយចំនួន ដល់លោក ខឿនសម្បត្តិ និងលោកស្រី ដឿ មុន សម្រាប់ជួយសម្រួល ក្នុងការចំណាលជាប្រចាំថ្ងៃ

លោកតា លោកយាយ ដែលចូលរួមក្នុងឱកាសនោះ បានចូលរួមអបអរសាទរ រីករាយសប្បាយ ក្នុងចិត្តរីករាយក្រៃលែង ជាមួយលោក ខឿន សម្បត្តិ និងលោកស្រី ដឿ មុន ចំពោះសមិទ្ធផលគេហដ្ឋានថ្មីស្រឡាង ០១ ខ្នង ក្រោមការចូលរួមជ្រុំជ្រែង ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត និងសប្បុរសជនមួយចំនួនទៀត ដែលបានយកចិត្តទុកដាក់ គិតគូរសុខទុក្ខ របស់ពលរដ្ឋ តាមមូលដ្ឋាន ដោយមិនបានរើសអើង វណ្ណៈ បក្ស ពួក ពណ៌ សម្បុរ ខ្មៅ មាន ក្រ ឡើយ

លោក ខឿន សម្បត្តិ និងភរិយា បានថ្លែងអំណរគុណ និងជូនពរ ដល់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានចំណាយពេលវេលា ដ៍មានតម្លៃ ចុះជួយសាងសង់ផ្ទះ របស់លោក សូមជួបប្រទះពុទ្ធពរទាំង ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជ័យជំនះគ្រប់ភារកិច្ច