ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកវ៉ារិន

សៀមរាប ៖ នាថ្ងៃសៅរ៍ ១៤កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ២០:០០នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកវ៉ារិនបានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិ ត្រពាំងក្រសាំង លើដងផ្លូវស្ថិតនៅភូមិអូររំចេកឃុំស្រែណូយស្រុក វ៉ារិន និងលើដងផ្លូវស្ថិតនៅភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុង ខេត្ត សៀមរាប ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់:
១-ឈ្មោះ ទឹម សំរ៉ុង ហៅ អុង ភេទប្រុសឆ្នាំកំណើត ១៩៧២ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត សៀមរាប ។
២-ឈ្មោះ ភួង ភូន ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអូររំចេក ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត សៀមរាប ។
៣-ឈ្មោះ ឡេ សុងឡេង ហៅ ពៅ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន១២កញ្ចប់ទម្ងន់ ៤.៦ក្រាម (ថ្លឹងទាំងសំបក) សំភារៈវេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ចូនទៅសាលាដំបូងថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ ៕