ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

កណ្ដាល៖​ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ម៉ោង១២ និង៣០នាទី នៅចំណុចបន្ទប់មើលកុន ជិតសាលាស៊ីសុវត្ថិ សង្កាត់ដូនពេញ ខណ្ឌដូនពេញ ក្រុងភ្នំពេញមានករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។
ជនរងគ្រោះ ១នាក់ឈ្មោះ ឃ ត រ វ ត ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ រីឯជនសង្ស័យ០១នាក់ឈ្មោះស៊្រុន តេងអ៊ាងភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិតាងួត សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ មុខរបរ សិស្ស(ឃាត់ខ្លួន) ។
សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ និងជនសង្ស័យ បានស្រលាញ់គ្នាតាំងពីដើមខែមិនាឆ្នាំ២០២០ តាមរយៈហ្វេសបុក។ រហូតមកដល់យប់ថ្ងៃទី២២ខែមិនា ឆ្នាំ២០២០ជនរងគ្រោះបានឆាតលេងជាមួយគ្នាយ៉ាងផ្អែមល្ហែម ខាងប្រុសបាននិយាយថាបងចង់Hornyជាមួយអូនណាស់ ខាងស្រីក៏សួរថាពាក្យ(ហូននី)និងមានន័យយ៉ាងមិច ខាងប្រុសក៏ប្រាប់ថាគឺមានអារម្មណ៍ផ្លូវភេទនិងណាស់ តើអូនឯងធ្លាប់ដេកជាមួយនាក់ណាទេ? ខាងស្រីក៏ឆ្លើយថាមិនដែលទេ ខាងប្រុសថាអញ្ចឹងសាកជាមួយបងទៅ អូននិងដឹងហើយ រួចខាងស្រីក៏ព្រម។ ស្អែកឡើងនាក់ទាំងពីរបាននាំគ្នាចូលបន្ទប់មើលកុនខ្នាតតូចសម្រាប់តែមនុស្សពីរនាក់ ពួកគាត់មើលរឿងខ្មោចបណ្តើរ រួមភេទបណ្តើរ។ រហូតមកដល់ដើមខែបួននាក់ទាំងពីរក៌មានបញ្ហានិងគ្នា តែត្រូវគ្នាវិញ ។ទើបនៅថ្ងៃទី០៤ ខែកក្តដាឆ្នាំ២០២០វេលាម៉ោង១៨និង០០នាទី ខាងប្រុសបានមកដល់ផ្ទះខាងស្រីហើយរករឿង ធ្វើអោយខាងស្រីខឹងក៏ប្តឹងសមត្ថកិច្ចអោយធ្វើការតាមច្បាប់។