ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយបុរសម្នាក់បានស្លាប់

ពោធិ៍សាត់៖​ បុរសរងគ្រោះឈ្មោះ អ៊ី អាន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានស្លាប់ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ ក្នុងទិសដៅច្រាស់គ្នា ។ ករណីនេះកើតឡើងនៅត្រង់ម្តុំចំណុចសាងម៉ាង លើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីរលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅពីរកើតទៅលិច ច្រាសទិសគ្នា បណ្តាលឲ្យបុរសរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
លោកវរសេនីយ៍ត្រី ខឹម ចន្ត្រាក់វិនាថ អធិការរងនៃអធិការដ្ឋាននគរបាលតាលោសែនជ័យ បានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺកត្តាប្រើប្រាស់ល្បឿន ហើយអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ទើបបណ្តាលឲ្យស្លាប់បែបនេះ ។ លោកអធិការរងបន្តថា សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី រីឯរថយន្តបង្ក និងអ្នកបើកបរ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕