ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ ក្នុងបុណ្យសពគ្រួសារងាយរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរ នៅភូមិខ្លែងពណ៍ ឃុំត្រងិល

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ភោគ ចន្នី អនុប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយមន្ត្រីប្រតិបត្តិអនុសាខា ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសពគ្រួសារងាយរងគ្រោះ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរ នៅភូមិខ្លែងពណ៍ ឃុំត្រងិល ស្រុកកំពង់លែង។

អំណោយដែលបាននាំយកទៅចែកជូន រួមមាន៖ អង្ក​រ ៣០គីឡូក្រាម និងថវិកា ចំនួន ១០,០០០រៀល ក្នុងនោះដែរក្រុមការងារបានចូលរួមជាថវិកា ចំនួន ១២០,០០០រៀល ថវិកាសរុប ចំនួន ២២០,០០០រៀល ៕