ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ ទទួលបា​ន​រថយ​ន្តមួយគ្រឿង​ម៉ាក GENPAW ដែលជា​អំណោយដ៏ថ្លៃថ្លារបស់​ សម្តចអគ្គមហា​សេ​​​​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន​​

ខេត្តកំពង់ស្ពឺ​ ៖ ​នារសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រថយន្តមួយគ្រឿង​ ​ម៉ាក GEN​PA​W ដែលជា​អំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គម​ហា​សេ​​នាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋម​ន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ ត្រូវ​បាន​ផ្ដល់​ជូនដល់អង្គភាព​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ រថយន្ត​ដែលបានទិញនិងប្រគល់ជូននា​ឱកា​សនេះ​ គឺជាថវិកាបានមកពីរការចូលរួ​មជួយឧបត្ថមពីរសំណាក់ក្រុមសប្បុរសជនក្នុង​​ប្រទេស ដែលមានសមានចិត្តជួយតាម​ការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុ​ង​ការ​លើក​កម្ពស់ប្រសិទ្ធភាពនិងលទ្ធភាពរប​ស់កង​កម្លាំ​ងប្រដាប់អាវុធ​ “​ កងកម្លាំង​នគរបា​ល​​ជាតិ​ កងយោធពលខេមរភូមិន្ទ​ កងរាជអាវុ​ធហត្ថ​ “​ ក្នុងការបំពេញភារកិច្ចបម្រើជូ​នជាតិ​ មាតុភូមិ​ និងប្រជាជនយើង។

ក្នុងនាមកងកម្លាំងនគរបាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ទាំងអស់​ សូមគោរព​ ជូនពរថ្លែងអំណរអរគុណ​ ជាអនេកបំផុតជូន​ចំពោះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុ​ន​ សែន​ នាយករដ្ឋមន្រ្ដី​ នៃព្រះរាជា​ណា​ចក្រកម្ពុជា​ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន​ ដែលជានិច្ចជាកាលក្នុងបុព្វហេតុ​ស្នេហា​ជាតិ​ ស្រលាញ់​កងកម្លាំងប្រដាប់អាវុ​ធ​ ទឹកចិត្ដ​ស្មោះត្រង់​ចំពោះ​ប្រជាជន​ និងមាតុ​ភូមិ​ សម្ដេចទាំងទ្វេរ​តែងតែជួយឧបត្ថម្ភគាំទ្រ​គ្រប់​បែបយ៉ាងទាំងសម្ភារៈ​ ស្មារតី​​ចំពោះការគៀងគរ​ នូវសប្បុរសជន​មានធនធាន​ធ្វើ​ស​ប្បុ​រសធម៌​ចែករំលែក​ ជូនដល់អង្គ​ភាពគ្រប់​(សម្ព័ន្ធ​មេត្រីភាពរវាងស្ថាប័នជាមួយ​វិស័យ​ឯកជន​ និងស្ថាប័នពាក់ព័ន្ធ​)ក្នុង​រួមចំណែក​ប​ង្កេីនសាមគ្គឺឯកភាពផ្ទៃក្នុងជាតិ​ ស្រលាញ់​ស្មោះ​ត្រង់​ការពារ​បូរណភាព​ទឹកដី​ ការពារ​រក្សាបានសន្ដិសុខ​ សុវត្ថិភាព​ ធានាបានសន្ដិ​ភាពពេញបរិបរណ៌​ ជូនសង្គមជាតិនិងប្រជាព​លរដ្ឋ​ ៕

សូមសម្ដេចទាំងទ្វេរ​ ព្រមទាំងបុត្រា​ បុត្រី​ បុ​ត្រប្រសារ​ ចៅប្រុស​ ស្រី​ ក្រុម​គ្រួសារ​សម្ដេ​ចតេជោ​ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ ទទួល​បា​ន​នូវពុទ្ធពរទាំងបួនប្រការ​ អាយុយឺនយូរ​ ដឹកនាំ​នាវាកម្ពុជាឆ្ពោះទៅកាន់ការរីកចម្រេីន​ វឌ្ឍនៈ​ភាព​ សម្បូរ​សប្បាយ​ជានិច្ច​និរន្តរ៍​ ៕