ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនមេតុងទីនម្នាក់ករណីឆបោក

កណ្តាល៖កាលពីថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០មាន
ករណីឆបោក និងរំលោភលើទំនុកចិត្ត មួយករណី កើតហេតុ វេលាម៉ោង ១៩:០០នាទី នៅចំណុច ផ្ទះជនសង្ស័យ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះមានចំនួន ៩២នាក់(កូនតុងទីន)
ជនសង្ស័យមានចំនួន ០១នាក់(ឃាត់ខ្លួន)ឈ្មោះ ងួន ស្រីទូច ហៅរស់ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ
មានទីលំនៅភូមិ ឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សភាពនៃរឿងហេតុ នៅថ្ងៃទី២០.០៦.២០២០ វេលាម៉ោង ១៩:០០ នាទី មានប្រជាពលរដ្ឋចំនួន ប្រហែលជាង៥០នាក់(ជាកូនតុងទីន) ដែលមាននៅក្នុងភូមិព្រែកតាសោម ភូមិព្រែកយាយហ៊ិន និងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បាននាំគ្នាមកហ៊ុំព័ទ្ធនៅផ្ទះរបស់ជនសង្ស័យឈ្មោះ ងួន ស្រីទូច ហៅរស់(មេតុងទីន) ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានបំណងរត់ចេញពីផ្ទះ នៅពេលនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលស្រុកបានទៅដល់ផ្ទះកើតហេតុ ហើយក៏បានធ្វើអន្តរាគមន៍ និងហៅជនសង្ស័យខាងលើមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបញ្ជាក់ថា: នៅថ្ងៃទី ២៣.០៥.២០១៩ និងថ្ងៃទី២៩.១១.២០១៩ ខ្លួនបានធ្វើមេតុងទីន ដោយមានការឯកភាពលេង ចំនួន ០៥ខ្សែ មាន ក្បាល ១០ ០០០រៀល (មួយម៉ឺនរៀល) ក្បាល ២០ ០០០រៀល (ពីរម៉ឺនរៀល) មានពីរខ្សែរ ក្បាល ៤០ ០០០រៀល (បួនម៉ឺនរៀល) និងក្បាល ១០ដុល្លារ (ដប់ដុល្លារ) ចំនួនមនុស្សលេង ២០៨នាក់ សរុបចំនួន ១ ០៤០ក្បាល ដោយអ្នកខ្លះលេងក្នុងម្នាក់ ០២ក្បាល ទៅ៨០ក្បាល ដេញជារៀងរាល់ថ្ងៃ ចំនួន ០៥ខ្សែ មនុស្សចំនួន ០៥នាក់ ដោយឡែកក្បាល ៤ម៉ឺនរៀល ក្នុងមួយសប្តាហ៍ដេញ ០២ដង ចំណែកក្បាល ១០ដុល្លារ មួយសប្ដាហ៍ដេញម្ដង ក្នុងនោះ៖
-ខ្សែទី១ ក្បាល ២ម៉ឺនរៀល ចំនួនមនុស្ស ២០៨នាក់ អ្នកលេង ១០៤០ក្បាល ចំណែកមេតុងទីន(ជនសង្ស័យ)លេងចំនួន ០៥ក្បាល (នៅរស់) ដោយឡែកចំពោះកូនដែលដេញបាន និងកូនដែលត្រូវប្រមូលចុងក្រោយមានចំនួន៣៣នាក់ដែលមេតុងទីនមិនបានប្រគល់ប្រាក់ឱ្យ នោះមានទឹកប្រាក់ សរុបចំនួន ៨៦៥,៦៥០,០០០៛ (ប្រាំបីរយហុកសិបប្រាំលាន ប្រាំមួយសែនប្រាំម៉ឺនរៀល) ។
-ខ្សែទី២ ក្បាល២ម៉ឺន ចំនួនមនុស្សលេង ២១៦នាក់ សរុប១៥១២ក្បាល មួយថ្ងៃដេញម្ដង ចំណែកជនសង្ស័យលេងចំនួន២៦ក្បាល ប៉ុន្តែសាងឱ្យឈ្មោះ ភីនុ នៅភូមិព្រែកតាសោម ចំនួន០៣ក្បាល ឈ្មោះរ៉ាប៉ូលីស នៅភូមិកោះរកា ចំនួន ០៧ក្បាល ឈ្មោះ ម៉ាក់ស្រីកា នៅភូមិឫស្សីជ្រោយចំនួន០៧ក្បាល និងអ្នកនៅកោះរការមិនស្គាល់ឈ្មោះ ចំនួន០៥ក្បាល ឈ្មោះ សុខលាង នៅភូមិព្រែកតាសោមចំនួន០២ក្បាល និងឈ្មោះ រ័ត្ន នៅភូមិកោះរការចំនួន ០២ក្បាល។ សរុបកូនដែលដេញងាប់ចំនួន ៦៥នាក់ និងកូនដែលនៅរស់ ចំនួន១៥១នាក់ ។
-ខ្សែទី៣ ក្បាល ១ម៉ឺនរៀល ចំនួនមនុស្ស ២២០នាក់ សរុប ១៧៦០ក្បាល ចំណែកជនសង្ស័យលេង ១២ក្បាលហើយបានសាងឱ្យឈ្មោះ ពេជ្រ(លក់ទឹកកក) ចំនួន ០៥ក្បាល ឈ្មោះ អ៊ីអូន ០២ក្បាល និងឈ្មោះ ចាន់ ចំនួន ០៣ក្បាល នៅភូមិព្រែកតាសោម នៅសល់ ០២ក្បាលរបស់ជនសង្ស័យ ។
-ខ្សែទី៤ លេងក្បាល១០ដុល្លារ ចំនួនមនុស្ស ៤៣នាក់ ចំនួន១០១ក្បាល មេតុងទីន(ជនសង្ស័យ)លេងចំនួន០២ក្បាល មួយសប្តាហ៍ដេញម្ដង ហើយកូនដេញងាប់ ៨៨នាក់ នៅរស់ ១៣នាក់ ។
-ខ្សែទី៥ ក្បាល ៤ម៉ឺនរៀល ចំនួនមនុស្ស ៥៥នាក់ ចំនួន១២៧ក្បាល ដេញងាប់៦៨នាក់ នៅរស់៥៩នាក់ ១សប្តាហ៍ដេញម្ដង ប៉ុន្តែចំពោះមេតុងទីនដែលលេងច្រើនក្បាលខ្លួនមិនបានវាយតារាងថ្មីឱ្យកូនដឹងទេ។
លុះមកដល់ថ្ងៃទី ១៨.១២.២០១៩ ក៏មានរឿងកើតឡើង ដោយកូនតុងទីនទាំងអស់ផ្អើលឆោឡោ មូលហេតុដោយសាមេតុងទីនមិនបានប្រមូលប្រាក់ឱ្យកូនតុងទីនដែលដេញបាន នៅពេលនោះជនសង្ស័យក៏បានគេចចេញពីផ្ទះទៅសម្រាកនៅមន្ទីពេទ្យដោយសារមានជម្ងឺ រហូតដល់រយៈពេល ១១ថ្ងៃ ជនសង្ស័យក៏វិលត្រឡប់មកផ្ទះវិញ ហើយលោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ក៏បានហៅមេតុងទីន(ជនសង្ស័យ) និងកូនតុងទីនទាំងអស់មកសាលាឃុំ ដើម្បីសម្របសម្រួលគ្នា ហើយបានឱ្យមេតុងទីនប្រមូលប្រាក់ពីកូនដែលដេញងាប់ មកឱ្យកូនដែលគេដេញបាន។ ក្រោយមកជនសង្ស័យក៏ប្រមូលប្រាក់បាន០៧ដងក្នុង០១ដងបាន១០លានរៀលយកទៅផ្ទះលោកមេឃុំឬស្សីជ្រោយ ហើយលោកមេឃុំក៏ទូរស័ព្ទហៅឈ្មោះហុង ចាន់ធីតា ដែលត្រូវជាដន្លងឲ្យមកយកប្រាក់នោះសរុបចំនួន៧០លានរៀល ធ្វើឱ្យកូនតុងទីនមួយចំនួនដែលមិនទាន់បានប្រាក់មានការអាក់អន់ចិត្ត ។ ដោយឡែកប្រាក់ដែលជនសង្ស័យប្រមូលបានពីកូនតុងទីនបន្តទៀតបាន ចំនួន៣៥ លានរៀល ជនសង្ស័យបានរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនសព្វថ្ងៃនេះ។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។