ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីប្រជាពលរដ្ឋប្រទះឃេីញក្បាលគ្រាប់មិនទាន់ផ្ទុះ

ខេត្តប៉ៃលិន៖​ នៅវេលាម៉ោង ១៧ និង៣០នាទីថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋ​ ម្នាក់ឈ្មោះ ប៊ុន សំបូរ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថាបានប្រទះឃើញគ្រាប់មីន(មិនស្គាល់ម៉ាក)ចំនួន០១គ្រាប់ នៅចំណុចខាងក្រោយសៃឡូសុខលាភកសិផល ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍បានផ្ដល់ដំណឹងជូនដល់អាជ្ញាធរ
ស៊ីម៉ាក់រួចរាល់ហើយរង់ចាំជំនាញមកយកទៅដើម្បីរក្សាទុក។