ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យការជួសជុល កែលម្អ និងការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល

កំពង់ចាម ៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យការជួសជុល កែលម្អ និងការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងចលនាសប្បុរសជន។

ក្នុងនោះលោកឧត្តមសេនីយ៍ទោស្នងការ បានចុះត្រួតពិនត្យ ៖

១-ស្រុកស្ទឹងត្រង់ ពិនិត្យការសាងសង់អគារប៉ុស្តិ៍ថ្មី ឃុំព្រះអណ្ដូង (សង់បាន៣០% អំណោយក្រសួងមហាផ្ទៃ) និងសួរសុខទុក្ខ ព្រមទាំងណែនាំរបៀបការងារដល់ មន្ត្រីនគរបាលប៉ុស្តិ៍ព្រះអណ្តូង និងប៉ុស្តិ៍ពាមកោះស្នា។

២-ស្រុកចំការលើ ពិនិត្យមើលការសាងសង់ ជួសជុលកែលម្អអគារប៉ុស្តិ៍

+ប៉ុស្តិ៍ជយោ ត្រៀមរៀបចំចាក់ដីបំពេញ និងសាងសង់របងថ្មី (ចលនាសប្បុរសជន)

+ប៉ុស្តិ៍ល្វាលើ (សង់បាន៤០% ចលនាសប្បុរសជន)

+ប៉ុស្តិ៍តាអុង ជួសជុលដំបូល (ជួសជុលបាន៥០% ចលនាសប្បុរសជន)

+ប៉ុស្តិ៍ស្ពឺ ចាក់ដីបំពេញ (១០០% ចលនាសប្បុរសជន)

+បន្ដពិនិត្យ ណែនាំការងារមួយចំនួនដល់កម្លាំងប៉ុស្តិ៍បុសខ្នុរ និងគោលដៅត្រួតពិនិត្យ ការអនុវត្តចរាចរណ៍នៅចំណុចមុខប៉ុស្តិ៍តាអុង។

ក្នុងនោះដែរ លោកក៏បានឧបត្ថម្ភ ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផងដែរ៕