ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តកែប បង្ក្រាបទីតាំងលេងល្បែងស៊ីសង (ជល់មាន់) នៅសង្កាត់ព្រៃធំ ក្រុងកែប

ខេត្តកែប ៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០​ កំលាំងការិយាល័យជំនាញ សហការជាមួយកំលាំងអន្តរាគមន៍ពិសេស បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅចំណុចខាងជើងថ្នល់រទេះភ្លើង ក្នុងព្រៃដីចំការ ដែលគ្មានផ្ទះប្រជាពលរដ្ឋរស់នៅ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។
កិច្ចប្រតិបត្តិការបង្ក្រាបនេះ ក្រោយកំលាំងសមត្ថកិច្ចទៅដល់ទីតាំង អ្នកញៀនល្បែងបានរត់គេចខ្លួនចូលព្រៃបាត់អស់ ។
ករណីនេះដែរសមត្ថកិច្ចយើងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ ស៊ុំមាន់ចំនួន៣៤, កៅអីដែកវែងចំនួន៨, កៅអីជ័រចំនួន៦១, ធុងទឹកកកធំចំនួន១, និងតង់ប្រកដំបូលចំនួន២ ។ វត្ថុតាងយើងបានដឹកជញ្ជូនយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីស្រាវជ្រាវរកម្ចាស់បើកទីតាំងលេងល្បែងស៊ីសងខាងលើ យកមកធ្វើកិច្ចសន្យា អប់រំឱ្យបញ្ឈប់ការប្រមូលផ្តុំលេងល្បែងបន្តទៀត ៕