ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គម្រោងជួសជុលទំនប់ដីប្រវែង ៤៩២ម៉ែត្រ ត្រូវបានប្រជុំវាយតម្លៃគម្រោងសម្រេច១០០%

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ រួមជាមួយលោក សាំង វ៉ាន់ នាយករងរដ្ឋបាលស្រុក និងជាមន្ត្រីសម្របសម្រួលកម្មវិធី ASPIRE ស្រុក បានចូលរួមប្រជុំវាយតម្លៃគម្រោង១០០% គម្រោងជួសជុលទំនប់ដីប្រវែង៤៩២ម៉ែត្រ ថវិកាសរុប៥៨.៤០០.៤០០រៀល នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ គម្រោងជួសជុលទំនប់ដីប្រវែង ៤៩២ម៉ែត្រនេះអនុវត្តដោយក្រុមហ៊ុន ឯក ចាន់។ ហើយគម្រោងជួសជុលទំនប់នេះត្រូវបានក្រុមការងារស្រុក និងមន្ត្រីសម្របសម្រួលកម្មវិធី ASPIRE ស្រុក ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រជុំវាយតម្លៃទទួលយកគម្រោងដែលអនុវត្តបាន១០០% ៕