ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរស២នាក់ជិះម៉ូតូដាច់ភ្លើងចង្កៀងមុខមើលផ្លូវមិនច្បាស់ក៏រេចង្កូតដួលបណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់៖ កាលពីរថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២១និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូហុងដាវ៉េវសេរីឆ្នាំ២០១១ពណ៍ក្រហមគ្មានផ្លាកលេខ ជិះគ្នា២នាក់មកពីត្បូងទៅជើង បានជិះដួលខ្លួនឯងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល។ ករណីនេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូចំណុចខាងជើងលូប្រហែល៣០០ម៉ែត្រស្ថិតនៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន។

តាមរបាយការណ៍លោកអធិការនគរបាលស្រុកបាកានបានឲ្យដឹងថា  អ្នកបើកម៉ូតូ ឈ្មោះ ប៉ង់ ចឹកគីម ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដំណាក់ធ្នង់ ឃុំ ខ្នារទទឹង រងរបួសស្រាល និងអ្នកជិះខាងក្រោយ ឈ្មោះហ៊ុំ សាមឿន ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា រងរបួសបាក់ស្មងជើងខាងឆ្វេងនិងបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។ លោកអធិការបានបន្តថា ក្រោយករណីនេះកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថាករណីគ្រោះថ្នាក់នេះកើតឡើងដោយសារជនរងគ្រោះជិះម៉ូតូដាច់ភ្លើងមើលផ្លូវមិនច្បាស់ ទើបបណ្តាលអោយរ៉េចង្កូតដួល។ ចំពោះជនរងគ្រោះត្រូវបានគេដឹកតាមរថយន្តសាមុយទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។  ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលខ្នារទទឹង៕