ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនយុវជនម្នាក់ ពីបទចោរកម្ម

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃ​ចន្ទ​ ១០កេីត​ ខែ​ជេស្ឋ​ ឆ្នាំ​ជូត​ ទោ​ស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃ​ទី១៥​ ខែមិថុនា​ ឆ្នាំ២០២០ វេលា​ម៉ោង ៩និង០០នាទី​ អនុវត្តតាមមតិដឹកនាំរបស់​ លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​ន​គរ​បាល​ខេត្តបាត់ដំបង​ ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោកវរសេ​នីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាលព្រហ្មទណ្ឌ ​នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល​ ដែលមាន​លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ ជាអធិការនគរបាលស្រុក ចូលរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមុឺន អនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៤១៦ ចុះថ្ងៃទី០១​ ខែមិថុនា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរ រ័ត្ន សុីថា នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះបាននាំខ្លួនឈ្មោះ សល់ ជីវិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ០៥ ក្រុមទី០១​ ភូមិទំនាបឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​ ដែលត្រូវបានចោទប្រកាន់ពីបទ (លួច) ប្រព្រឹត្តនៅក្រុមទី ០៣ ភូមិអង់ជើង ឃុំតា​ម៉ឺន ស្រុកថ្មគោល​ ខេត្តបាត់ដំបង កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩។

ក្រោយពេលអនុវត្តនគរបាលស្រុកបានបញ្ជូនជន​ត្រូវចោទរូបនេះមកការិយាល័យជំនាញដើម្បីចាត់ការបន្តទៅសាលាដំបូងខេត្តបាត់ដំបង៕