ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ម៉ូតូបុកជាមួយម៉ូតូខ្ទាតអ្នកបើកបរទាំង០២នាក់ចូលក្រោមរថយន្តដឹកដីកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដីកិនពីលើ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលបានឲ្យដឹងថា ៖ ដំបូងមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង០២នាក់ បានខ្ទាតចូលទៅក្រោមរថយន្តដឹកដី ម្នាក់ត្រូវរថយន្តដឹកដីកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ឈ្មោះ ញាណ បូរិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

នគរបាលបានបញ្ជាក់ថា ៖ ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ក្រុង បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ចំពោះវត្ថុតាងម៉ូតូទាំង០២គ្រឿង និងរថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់៕