ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ អញ្ជេីញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងឃុំរលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងកំឡុងពេលយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩​ នៅឃុំរលាប្អៀរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានណែនាំដល់អាជ្ញាធរ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន ៕