ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ​ ​២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃសុក្រ ៧រោច ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ២០​២០​ វេលាម៉ោង​ ១៣:៣៥ នាទី​ នៅចំណុចភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការ​ បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោមៈ ១-ឈ្មោះ​ ឆាយ សំណាង ហៅ ម៉ាប់ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ​ គឹម សីហា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១,០៤ ក្រាម (ទាំងសំបក),​ ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង (ចាស់) និងម៉ូតូ ១គ្រឿង ម៉ាកវីនណ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ RLHKC2601JY-226126 និងលេខម៉ាស៊ីន KC26E-1079700 ។

ជនល្មើសនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង​។សួន​ ស៊ីរ៉ា