ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសហការី អញ្ជើញពិនិត្យមើលពីស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំ និងភាពចង្អៀតណែនក្នុងពន្ធនាគារ

រាជធានីភ្នំពេញ ៖ នាមណ្ឌលអប់រំកែប្រែទី២ នៅរសៀលថ្ងៃសុក្រ៧រោច ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី១នៃ ( គ.យ.ក.ស) អមដំណើរដោយឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងសហការីជាច្រើនរូបទៀត បានអញ្ជើញពិនិត្យមើលពីស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំ និង ភាពចង្អៀតណែនក្នុងពន្ធនាគារ ជាពិសេសករណីស្ត្រីមានគត៌ និង ស្រ្តីមានកូនជាប់ជាមួយ ស្ត្រីចាស់ជរា ស្រ្តីមានជម្ងឺធ្ងន់ធ្ងរ និង ជនជាប់ឃុំជាអនីតិជនផងដែរ ។

នេះជាយុទ្ធនាការដោះស្រាយសំណុំរឿងដែលកកស្ទះនៅតាមសាលាដំបូងរាជធានី ខេត្ត ៕