ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ផ្លូវមួយខ្សែដែលមានប្រវែងសរុប ១៣,៦ គីឡូម៉ែត្រ ពីសង្កាត់ព្រះពន្លា ទៅសង្កាត់ភ្នៀត ត្រូវបានស្ថាបនាទៅជាក្រាលកៅស៊ូ ប្រភេទ DBST នឹងដំណេីការក្នុងពេលឆាប់ៗនេះ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះពិនិត្យមេីលផ្លូវមួយខ្សែដែលមានប្រវែងសរុប ១៣,៦ គីឡូម៉ែត្រ ដេីម្បីសិក្សា ដាក់ផ្លូវកៅស៊ូប្រភេទ DBST ទទឹង៥ម៉ែត្រ ភ្ជាប់ពីភូមិចក សង្កាត់ព្រះពន្លា (ត្រង់ចំណុចប៉ារ៉ែត វិមានស្បូវ) ទៅដល់ភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការចុះសិក្សាផ្លូវខាងលេីនេះ ក៏មានការចូលរួមលោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ក្រុមការងារជំនាញខេត្ត ក្រុមហ៊ុន និងអាជ្ញាធរ សង្កាត់បានចូលរួមផងដែរ។

ជាមួយគ្នាការចុះពិនិត្យជាក់ស្តែង ឯកឧត្ដម អភិបាលខេត្ត ក៏បានជម្រុញដល់អាជ្ញាធរ ត្រូវធ្វេីការចុះដោះស្រាយរាល់ផលប៉ះពាល់ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅពេលគម្រោងចាប់ផ្តេីមដំណេីរ ដេីម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរយេីង ជួយសម្រួលរាល់ផលប៉ះពាល់ ដែលគម្រោងនឹងចាប់ផ្តេីមដំណេីរការនាពេលឆាប់ៗខាងមុននេះ។

គូសបញ្ជាក់ថា ៖ ផ្លូវមួយខ្សែខាងលេី កន្លងមកមានភាពពិបាកក្នុងការធ្វេីដំណេីរពេលរដូវវស្សា មានជង្ហុកទឹកដក់ច្រេីន ហេីយនៅខែប្រាំងហ៊ុយពិបាកធ្វេីដំណេីរ ។ ដោយមេីលឃេីញពីបញ្ហានេះ និងដោយមានការសំណូមយ៉ាងទទូចពីបងប្អូនប្រជាពលរដ្ឋស្នេីសុំជួសជុលផ្លូវមួយខ្សែនេះ រដ្ឋបាលខេត្តបានសម្រេចទម្លាក់កញ្ចប់ថវិកា ផ្តល់ជាផ្លូវកៅស៊ូ ប្រភេទ DBST ដែលមានទទឹង៥ម៉ែត្រ ជូនបងប្អូនងាយស្រួលក្នុងការធ្វេីដំណេីរទៅមក។ ចំពោះដំណេីរការគម្រោងនឹងចាប់ផ្តេីមធ្វេីក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយនឹងការស្ថាបនាកែលម្អ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៣,៦ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ក៏មានគម្រោងសាងសង់ស្ពាន ២កន្លែង និង កែពង្រីកស្ពាន ២កន្លែងទៀតផងដែរ ដែលជាចំណោយគម្រោងរបស់រដ្ឋបាលខេត្ត៕