ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ជូនដល់មន្រ្តីនគរបាល០២រូប រងរបួសដោយក្មេងទំនើងជិះម៉ូតូបុកនៅពេលចុះបេសកម្មការងារ

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញសាកសួរសុខទុក្ខមន្រ្តីនគរបាលរងគ្រោះ០២រូប នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយបានរងគ្រោះថ្នាក់បង្កឡើងដោយក្មេងទំនើងជិះម៉ូតូល្បឿនលឿនបុកបណ្តាលឱ្យរងរបួសខណៈដែលមន្ត្រីនគរបាល០២រូបនោះ កំពុងបំពេញបេសកម្មការងារជាមួយមន្រ្តីនគរបាលផ្សេងទៀតចុះត្រួត ពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចខាងមុខវត្តមហាមន្រ្តី មហាវិថីព្រះសីហនុ ខណ្ឌបឹងកង រាជធានីភ្នំពេញ កាលពីយប់អធ្រាត្រថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ស្នងការរង ក៏បាននាំយកថវិការបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម្ភជូនដល់មន្រ្តីនគរបាលរងគ្រោះទាំង០២រូប ក្នុងម្នាក់ទទួលបាន២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ