ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មេីស​សេដ្ឋកិ​ច្ច​ខេត្ត​ ចុះផ្សព្វផ្សាយនិងសហការស្រាវជ្រាវ​រកស្រាថ្នាំ​ចិន​សែ​ ម៉ា​ក​​ “តាំងគួយ​”នៅតាម​ដេប៉ូ​ចែក​ចាយ​ ទី​ផ្សារទូទាំងខេត្ដកំពង់​ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេ​លា​ម៉ោង​ ១៤:៤៥​ នាទី លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​ ប​ញ្ជាឲ្យ​ កម្លាំងការិយាល័យ​ន​គរបាលប្រឆាំ​ង​បទល្មើសសេដ្ឋកិច្ច ដឹកនាំដោ​យលោកវរ​សេនីយ៍​ឯក​ ហេង​ សំរេច​ នា​យការិយាល័យ​នគរបាលប្រឆាំ​ង​បទល្មើស​សេដ្ឋកិច្ច​ ចុះត្រួ​តពិនិត្យស្រាវជ្រាវរក​ស្រាថ្នាំចិនសែ ដែល​មាន​ ម៉ាក ​«តាំង​គួយ»នៅតាមដេប៉ូ​ចែក​ចា​យ​ ទីផ្សារទូទាំងខេត្ដកំព​ង់​ស្ពឺ​ ។

យោងតាម​ការប្រកាសក្រសួងសុខាភិបាលក្រោយហេតុការណ៍​ស្លាប់មនុស្សនៅខេត្ដប​ន្ទាយមានជ័យ​ ដែល​បង្កឡេីងដោយស្រា​ថ្នាំចិនសែ​ម៉ាក​តាំងគួយជាប្រភេទ​ស្រា​ថ្នាំ​ដែ​​ល​ មានសារធាតុផ្សំ​ មេ​តា​ណុលកម្រិតខ្ពស់​ ដែ​លធ្វើអោយមានផល​ប៉ះពាល់ខ្លាំងដ​ល់សុខ​ភាពអ្នកហូប និងឈានទៅ​ដល់​កា​រ​បាត់បង់អាយុជីវិត។

ជាក់ស្ដែង​ ៖​ នៅស្រុក​ម៉ា​ឡៃ​ និងក្រុងប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ មានមនុស្ស​ដែលហូប​ស្រា​ថ្នាំ​ចិន​សែ​ «តាំងគួយ​»​ រួចបណ្ដា​ល​ឲ្យស្លាប់​មានចំនួន ៧នាក់​ ​និង​មានមនុស្ស​មួយចំនួនទៀតកំពុងតែសង្រ្គោះបន្ទាន់​ ។ក្រោយលទ្ធផលនៃការរកឃេីញនូវសារធាតុ​ផ្សំផលិតស្រាថ្នាំ​ចិន​សែ​ តាំងគួយ​ នេះទេីប​ក្រសួងបានប្រកាសអោយគ្រប់ទីកន្លែង​ដេប៉ូ​​ចែក​ចាយ​លក់ស្រាម៉ាក​ តាំងគួយ​ ទាំងអស់​បញ្ឍប់ការលក់អោយអតិថិជននិងត្រូវសហ​ការជាមួយសមត្ថកិច្ច​ជំនាញ​ ប្រគល់ស្រាទាំ​ងនោះយកមករក្សាទុកដេីម្បីត្រួតពិនិត្យ​ ក្នុងករណី​ម្ចាស់​ដេប៉ូ​ ចែក​ចាយ​ទាំងនោះនៅតែ​បន្ដលក់ស្រាថ្នាំនេះអោយទៅ​អ្នកទិញ​ គឺអាច​និងមានចំណាត់ការផ្លូវច្បាប់​ ។

បច្ចុប្បន្ន​នៅទូទាំងខេត្ដ​កំពង់ស្ពឺ​ កំលាំង​នគរបាល​ និងអាជ្ញាធរ​បានបន្ដចុះសហការ​ផ្សព្វផ្សាយ​ស្រាវជ្រាវ​បន្ដទៀត​ ៕