ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកិច្ចការងារ ជំនាញ សម្រាប់លើកទិសដៅអនុត្តបន្ត

ខេត្តកំពង់ធំ៖ រសៀលថ្ងៃទី ០៩  ខែ មិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកិច្ចការងារជំនាញ ដើម្បីលើកទិសដៅសម្រាប់អនុត្តបន្ត

នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងពង្រឹងវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ និងពង្រឹង

របៀបរបបការងារជំនាញ ដោយអនុវត្តតាម តួនាទី ភារកិច្ច របស់យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងប្រព្រឹត្ត

ទៅរបស់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងសេចក្តីណែនាំលេខ: ០១៩ .. ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ

ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ត្រួតពិនិត្យវត្តមានជាក់ស្ដែងរបស់កងកម្លាំងបន្តតាមដានវត្តមាន របស់មន្ត្រីនគរបាល ដែលមកបំពេញភារកិច្ចជំនាញជាប្រចាំថ្ងៃ ដោយអនុវត្តតាមបែបបទកិច្ចការងាររដ្ឋបាល ក្នុងគោលបំណងរកឲ្យឃើញវត្តមានមន្ត្រីអសកម្ម ដើម្បី

អង្គភាព មានវិធានការក្នុងការអប់រំ ណែនាំ ដាស់តឿន តម្រែតម្រង់ តាមលក្ខន្តិកៈរបស់មន្ត្រីនគរបាលជាតិ ។ចំពោះមន្ត្រីដែលសកម្មក្នុងការបំពេញភារកិច្ច ត្រូវបានថ្នាក់ដឹកនាំ នៃអង្គភាព ធ្វើការលើកទឹកចិត្ត តាមរយៈរូបភាពផ្សេងៗ ដូចជាផ្ដល់លិខិតសរសើរ ប័ណ្ណសរសើរ គ្រឿង

ឥស្សរិយយស ការតម្លើងឋានន្តរសក្តិ  និងតួនាទី ជាដើម។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានសង្កត់ធ្ងន់លើកិច្ចការងារប្រចាំបញ្ជា របស់កងកម្លាំង ដើម្បីត្រៀមលក្ខណៈរួចជាស្រេច សម្រាប់កិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ នាគ្រាជួបទុក្ខលំបាក ដោយសារហេតុការណ៍

ណាមួយ ដែលអាចកើតមានឡើងជាចៃដន្យ រដូវនេះជារដូវវស្សាមាន អាចបង្ករឲ្យមានបាតុភូតធម្មជាតិដូចជា ខ្យល់កន្ត្រាក់ ទឹកជំនន់ ។ល។

រង់ចាំអនុវត្តគោលការបទបញ្ជា របស់ថ្នាក់ដឹកនាំដាក់ចុះយ៉ាងមានប្រសិទ្ធភាព សម្រាប់កិច្ចអន្តរាគមន៍ បានទាន់ពេលវេលានាគោលដៅចំនុចខ្ពស់ ក៍ដូចជាចុះល្បាតតាមមូលដ្ឋាន ធានា ថែរក្សាបាន

សន្តិសុខសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម សំដៅស្វែងរកភាពសុខុដុមរម្យនា ជូនដល់ប្រជាពលរដ្ឋ