ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីប៉ុនប៉ងមនុស្សឃាត

កណ្តាល៖ កើតហេតុថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៧.០០នាទីនៅចំណុចផ្ទះឈ្មោះហឿនឈុនស្ថិតភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះហឿន ឈុន ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។ (មានរបួសចំខ្នងចំនួន០៤កន្លែងនិងជេីងចំនួន០១កន្លែង)
ជនសង្ស័យ (ចំនួន០២នាក់)៖
១.ឈ្មោះរី ហៀង ហៅ(ត្រង៉ោល)ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាដកទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។(ជនដៃដល់)(គេចខ្លួន)
២.ឈ្មោះស្រ៊ន ជិៈភេទប្រុសអាយុ១៨ឆ្នាំ
មានទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។(គេចខ្លួន)
វត្ថុតាងចាប់យកមាន៖
១.សំបកគ្រាប់កាំភ្លើងចំនួន០២គ្រាប់។
២.ក្បាលគ្រាប់ចំនួន០១គ្រាប់។
៣.ស្រោមដាវពណ៌ខ្មៅចំនួន០១
សភាពរឿងហេតុ នៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីឈ្មោះហឿនឈុនបានទៅទិញបារីនៅផ្ទះឈ្មោះឈួនអុីមភេទស្រីអាយុ៤៣ឆ្នាំស្រាប់តែពេលនោះឈ្មោះស្រ៊ន បានវាយឈ្មោះហឿនឈុនបីទៅបួនដៃហេីយរត់ទៅរោងគោរបស់ឪពុកគេនៅជិតនោះហេីយឈ្មោះហឿនឈុនបានដេីរមកផ្ទះរបស់ខ្លួនស្រាប់តែពេលនោះឈ្មោះស្រ៊នជិះបានទូរសព្ទ័ហៅឈ្មោះ រី ហៀង ឲ្យមករោងគោរបស់ឪពុករបស់ខ្លួនពេលនោះឈ្មោះ រី ហៀង ក៏បានជិះម៉ូតូមកដល់បានឌុបឈ្មោះស្រ៊ន ជិះមកឈប់ពីមុខផ្ទះឈ្មោះ ហឿន  ឈុន ហេីយពេលនោះឈ្មោះ ស្រ៊ន បានចុះពីលេីម៉ូតូដោយកាន់ដាវមួយដេីមចំណែកឈ្មោះរីហៀងបានកាន់កាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាកបានចុះពីលេីម៉ូតូដេីរចូលទៅផ្ទះឈ្មោះហឿនឈុនរួចបានបាញ់ទៅលេីឈ្មោះហឿនឈុនចំនួន០៥គ្រាប់ចំខ្នងខាងក្រោយចំនួន០៤គ្រាប់និងចំជេីងខាងស្តាំចំនួន០១គ្រាប់រួចហេីយពួកគេទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់។
​ ចំណែកឈ្មោះហឿនឈុនត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីពេទ្យរាជធានីភ្នំពេញ។
ករណីខាងលេីនេះកេីតចេញពីរឿងគំនុំ។
ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវកសាងសំណុំរឿងចាត់ការតាមនីតិវិធី។