ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

កិច្ច​ប្រជុំ​គណៈ​បញ្ជាការឯកភាព នៃរដ្ឋបាល​ខេត្តព្រះវិហារ​

ខេត្តព្រះវិហារ​៖​ នៅថ្ងៃអង្គារ​ ៤រោច​ ខែជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍​​ទោ​ សួស​ សុខដារ៉ា​ ស្នងការនគរបាលខេត្ត​ បានអញ្ជេីញចូលរួម​ កិច្ច​ប្រជុំ​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ នៅសាលប្រជុំសាលាខេត្តព្រះវិហារ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ និងមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​អភិបាលរងខេត្ត​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាល​ក្រុង/ស្រុក​ ទាំង០៨​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកអធិការនគរបាល​ ក្រុង/ស្រុក​ ទាំង០៨​ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង/ស្រុក​ ផ្នែក​សឹករង​ ក្រុង/ស្រុក​។