ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នៅស្រុកសំពៅលូន

ខេត្តបាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១៤កើត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១២:៣០នាទី នៅចំណុចក្រុមទី០៨ ភូមិវាលវង់ ឃុំតាស្ដា ស្រុក សំពៅលូន ខេត្តបាត់ដំបង  កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការ​ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ​ ធិន ចាន់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១កូនថង់ និង ៣ កំណាត់ទុយូបឺត ទម្ងន់ ១,២៧ ក្រាម (ទាំងសំបក), ទូរស័ព្ទ ១គ្រឿង(ចាស់)។

ចំណែកជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង​។សួន​ ស៊ីរ៉ា