ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ បង្ក្រាបជនសង្ស័យ ពាក់ព័ន្ធករណី ជួញដូរប្រើប្រាស់សារធាតុញៀនខុសច្បាប់

ខេត្តកំពង់ធំ៖ នៅថ្ងៃ ច័ន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូតទោស័ក . ២៥៦៤ត្រូវនឹងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៣០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ០១ ករណីស្ថិតនៅភូមិសាស្ត្រក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ដកហូតបានម្សៅក្រាម ពណ៍ ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០៧ កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២ គ្រឿង៖

.ជនសង្ស័យឈ្មោះ បាន រស្មី  ភេទ ប្រុស អាយុ ២៣ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិ អូរគន្ធរជើង សង្កាត់ អូរគន្ធរ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

.ជនសង្ស័យឈ្មោះ ណាត ធារ៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ករណីនេះ សមត្ថភាពជំនាញ បានកសាងនីតិវិធី ដើម្បីចាត់ការបន្ត