ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញ និងប្រកាសសេចក្ដីសម្រេច តែងតាំង មុខតំណែង តម្លេីងឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ

កំពង់ចាម ៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញក្នុងឆមាសទី១ ឆ្នាំ២០២០ និងប្រកាសសេចក្តីសម្រេច លិខិតបង្គាប់ការស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។

ក្នុងនោះ ប្រកាសតែងតាំង ថ្នាក់អធិការរង ០២នាក់ ថ្នាក់នាយផ្នែក ០១នាក់ ថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ០១នាក់ និងលិខិតបង្កាប់ការប្រគល់ភារកិច្ចដឹកនាំផ្នែក ថ្នាក់អធិការរង ០២នាក់។

កម្មវិធីនេះដែរ បានប្រព្រឹត្តទៅនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកជើងព្រៃ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ លោកអធិការ អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សរុបអ្នកចូលរួមមានចំនួន ៣៦នាក់៕