ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីរក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល៖ ថ្ងៃ​ ព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំ ជូត ទោ​ស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦.៤០ នាទី មានករណីរក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅចំនុចផ្លូវជាតិលេខ១៤(ដីបាក់) ស្ថិតក្នុងភូមិ ពនរែកតូច ឃុំ​ ព្រែកទន្លាប់ ស្រុក​លេីកដែក ខេត្ត​កណ្ដាល​។​ ជនសង្ស័យចំនួន០២ នាក់៖
១.ឈ្មោះ​ ផៃ សុផា ភេទប្រុស​ អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ មានសារធាតុញៀនក្នុងទឹកនោម(ឃាត់​ខ្លួន​)
២.ឈ្មោះ សំបូរ ប៉ាន់ (ហៅរ៉ាត់) ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើកម្មករ មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ។
ទងពីរនាក់មានទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
វត្ថុ​តាងចាប់យករួមមាន៖
១/ម្សៅក្រាមសថ្លា​សង្ស័យ​សារធាតុ​ញៀន​(ម៉ាទឹកក)ចចំនួន០១កញ្ជាប់ ។
២/ម៉ូតូម៉ាកកូរ៉េ ចាស់គ្មានស្លាកលេខចំនួន០១គ្រឿង។
៣/ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាក់OPPO ពណ៌ក្រហម និងម៉ាកNOKIA ចុចពិល
សភាពនៃរឿងហេតុ នៅមុនពេលកើតហេតុ មានប្រជាជនល្អរបាយការណ៍ថា មុខសញ្ញាទាំងពីនាក់ខាងលើបាននាំគ្នាជិះម៉ូតូមកទិញថ្នាំញៀនយកទៅប្រើប្រាស់ ពេលទទួលបាព័ត៌មាន កម្លាំងជំនាញបាន ចេញល្បាតតាមផ្លូវជាតិលេខ១៤ដល់ចំណុចព្រំប្រទល់ភូមិព្រែកបាក់ និង ភូមិ ព្រែកតូច ក៏ឃើញជនសង្ស័យទាំងពីរនាក់កំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង ភ្លាមកន្លងបានដេញតាមដល់ចំណុចកើតហេតុក៏ឃាត់ខ្លួនសួរនាំ និងបានរកឃើញម្សៅក្រាមសង្ស័យសារធាតុញៀន ០១កញ្ចប់នៅក្នុងប្រអប់ពណ៌ខៀវដែលជនសង្ស័យទម្លាក់ចោលនៅក្បែរនោះ ។ បន្ទាប់មកកម្លាំងបាននាំខ្លួនជនសង្ស័យមកអធិការដ្នានដេីម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន០១កញ្ចប់នោះគឺ ពិតជារបស់ខ្លួនបានទិញ ពីជនសង្ស័យពុំស្គាល់អត្តសញ្ញាណម្នាក់ តាមរយ:លេខទូរស័ព្ទ ០៩៦៩៥៥៤៦៥៨នៅក្នុងចំការស្វាយភូមិស្ពានដែក ឃុំព្រែកទន្លាប់ ដោយគេបានជិះកង់យកមកលក់អោយខ្លួនក្នុង តម្លៃ​៥០.០០០រៀល(ប្រាំម៉ឺនរៀលគត់)ដេីម្បីយកទៅប្រើប្រាស់ ។
បច្ជុប្បន្ន​ជន​សង្ស័យ​ខាង​លើ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​លេីកដែកដេីម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​។​