ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីបង្រ្កាបល្បែងស៊ីសង(អាប៉ោង)

កណ្ដាល៖កើតហេតុថ្ងៃព្រហ្បតិ៍ ០៧កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព ស ២០៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥និង២៥នាទី ចំណុចកើតហេតុដីឡូត៍ ចំការស្វាយមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិសំរោងក្អែល០៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)
១.ឈ្មោះ មាស ម៉ៅ ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
វត្ថុតាងចាំយករួមមាន៖
១.មេអាប៉ោង ចំនួន ០៣គ្រាប់
២.តុ ចំនួន០១(ជើងដែក កំរាលកងប្លាកកេ)
៣.កៅអី ជ័រពណ៌ក្រហម ចំនួន១០
៤.ម៉ូតូគុប ជ្រុង C50ពណ៌ទឹកប៉ិច ០១គ្រឿង ពាក់ព្លាកលេខ 1U 3948
៥.ចានបាញ់អាប៉ោង ០១ឈុត
៦.កំរាល បាវចំនួន០១
៧.សៀវភៅកត់ លេខ អាប៉ោងចំនួនពីក្បាល
៨.ប៉ិច ពណ៌ខៀវចំនួនពីដើម
៩.ប្រាក់រៀល ១៣៨៩៥០០៛(មួយសាបសិបប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយរៀលគត់)
១០.ទូរស័ព្ទមួយគ្រឿងម៉ាក Nokia ចុចពិល ពណ៌ខ្មៅ
១១.កាបូបដាក់ប្រាក់ ០១ មួយពណ៌សូកូឡា
សភាពរឿងហេតុ នៅថ្ងៃខែម៉ោងវាលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍ មកលោកអធិការនគរបាលស្រុកកៀនស្វាយ មានវង់ល្បែងស៊ីសងខុសច្បាប់អាប៉ោងមួយកន្លែង នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលព័ត៌មានបានហើយ លោកអធិការបានដឹកនាំកំលាំងចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួន ជនសង្ស័យបានមួយនាក់ និងវត្ថុតាងដូចខាងលើ ក្រៅពីនោះ បានរត់គេចខ្លួនបាត់អស់។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅផ្នែកនគរបាលយុត្តិធម៌រួមទាំងវត្ថុតាង។