ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​បើកវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការសកម្មភាព ​របស់បណ្តាអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការកសាងផែនការសកម្មភាព ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងសិក្ខាកាមមកពីបណ្តាការិយាល័យចំណុះ ស្នងការដ្ឋាន អធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង ទាំង៩ និងវរសេនាតូចការពារព្រំដែនគោកទាំង៤ សរុបចំនួន៧៥នាក់ ។

មានប្រសាសន៍នាឱកាសបើកវគ្គបណ្តុះបណ្តាលនោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ៖ ផែនការយុទ្ធសាស្ត្ររបស់នគរបាលជាតិយើង រយៈពេលសកម្មភាព៥ឆ្នាំ ហើយផ្តើមចេញពីផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផ្តើមចេញអំពីផែនការជាក់ស្តែងក្នុងភូមិសាស្ត្ររបស់យើងគឺផ្តើមចេញអំពីផែនការសកម្មភាពរបស់ស្នងការដ្ឋាន ។ ផែនការសកម្មភាពនេះគឺសំដៅអំពីសកម្មរបស់យើង ដែលបានធ្វើនូវសកម្មភាពក្នុងរយៈពេល១ឆ្នាំ ។ផ្អែក ទៅលើផែនការសកម្មភាពនេះ គឺត្រូវមានទិសដៅច្បាស់លាស់របស់យើង ហើយមិនត្រូវធ្វើឲ្យខុសពីទិសដៅនៃផែនការសកម្មភាពរបស់យើងនោះទេ ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ៖ គ្រប់បណ្តាអង្គភាពនីមួយៗ ធ្វើអ្វីគឺត្រូវតែមានផែនការ ​ជាមុន បើគ្មានផែនការទេនោះ មិនដឹងថាអង្គភាពនោះនឹងចាប់ផ្តើមធ្វើអ្វីឡើយឲ្យទៅមុខ។ម្យ៉ាងវិញទៀតផែនការគឺជាសំណុំការងារដែលបានកំណត់សម្រាប់អនុវត្តយុទ្ធសាស្ត្រនៅពេលខាងមុខ សំដៅសម្រេចឲ្យបាននូវគោលបំណង និងគោលដៅដែលប្រាថ្នាក្នុងរយៈពេលមួយជាក់លាក់ ហើយមួយទៀតផែនការជាឧប​ករណ៍ក្នុងការងារគ្រប់គ្រង ហើយក៏ជាផ្នែកមួយក្នុងមុខងារទាំ៤ នៃការងារគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព៕