ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបើវគ្គបំប៉នជំនាយកសាងផែនការសកម្មភាពឆ្នាំ ២០២០នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បត៍០៧កើត ខែជេស្ឋ​ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូងនិងថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២០នាវេលាម៉ោង៨និង០០នាទីនៅសាលប្រជុំស្នងការនគរបាលខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំបើកវគ្គបំប៉នជំនាញកាកសាងផែនការសកម្មភាពផ្សព្វផ្សាយផែនការណែនាំតម្រង់ទិសក្នុងការកសាងផែនការសកម្មភាពឆ្នាំ២០២០របស់ស្នងការដ្ឋាននគរបាលខេត្តមានរយះពេលពេញមួយថ្ងៃដល់អស់លោក លោកស្រីជាស្នងការរង ព្រមទាំងលោកនាយការិយាល័យជំនាញដែលពាក់ព័ន្ធលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំនិងលោមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរដែលជាអ្នកដឹកនាំអនុវត្តន៍ការងារជំនាញផ្ទាល់ដើម្បីសម្រេចបានតាមផែនការសកម្មភាពរបស់ស្នងការដ្ឋាននគរបាលខេត្ត និងស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំនៃអគ្គស្នងការគរបាលជាតិ៕
ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា​ បានមាន
ប្រសាសន៍បើកវគ្គផ្សព្វផ្សាយផែនការសកម្មភាពរបស់ស្នងការដ្ឋាននគរបាលខេត្តនិងបានផ្តាំផ្ញើដល់អស់លោលោកស្រីជាស្នងការរងនិងលោកប្រធានការិយាល័យជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ស្តាប់តាមកាពន្យល់ណែនាំរបស់គ្រូឧទ្ទេសដើម្បីសម្រេចបានលទ្ធផលដែលជាការរំពឹងទុករបស់ថ្នាក់ដឹកនាំក្នុងការកសាងផែនការសកម្មភាពអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ឋភាពនិងលក្ខណៈល្អប្រសើរបន្ថែមទៀតស្របតាមផែនការយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំរបស់អគ្គស្នងការគរបាលជាតិ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ​ នាយសេនាធិការបានអនុញ្ញាតិអោយលោកវរសេនីយ៍ទោ ម៉េង ឈុន នាយរងរដ្ឋបាលសរុបផែនការដែលជាគ្រូឧទ្ទេសឡើងធ្វើបទបង្ហាញស្តីពីខ្លឹមសាមេរៀនក្នុងផែនការយុទ្ឋសាស្រ្តការងារឆ្នាំ២០២០​ ជូនអស់លោកជំនាញដែលពាក់ព័ន្ធ
បន្ទាប់ពីបានបើកវគ្គពិភាក្សាផ្លាស់ប្តូរផែនការសកម្មភាពអស់រយះពេលពេញ០១ថ្ងៃមកលោកឧត្តមសេនីយ៍ទោ ឡោ សុខា បានមានប្រសាសន៍ណែនាំបន្ថែមនិងបានផ្តាំផ្ញើដល់គ្រប់ជំនាយដែលពាក់ព័ន្ធនិងយកផែនការ​ ការងារយុទ្ឋសាស្រ្តឆ្នាំ២០២០ទៅអនុវត្តន៍អោយចំគោលដៅនិងមានប្រសិទ្ឋភាពខ្ពស់៕