ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទន្ទឹមនឹងការផ្លាស់ប្តូរអភិបាលខេត្តកែប ស្នងការនគរបាលខេត្តកែបក៏ត្រូវផ្លាស់ប្តូរផងដែរ

ភ្នំពេញ ៖ ទន្ទឹមនឹងការផ្លាស់ប្តូរអភិបាលខេត្តកែប ស្នងការនគរបាលខេត្តកែបក៏ត្រូវផ្លាស់ប្តូរផងដែរ ។ ក្នុងនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន។