ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យរបើកដំបូលផ្ទះចំនួន ៤ ខ្នង ស្ថិតនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ នាល្ងាច ថ្ងៃព្រហស្បតិ៍​ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានករណីខ្យល់កន្ត្រាក់ ស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យរបើកដំបូលផ្ទះចំនួន ៤ ខ្នង និងរលំរោងមាន់០១ ទំហំ ៤ × 6 ម៉ែត្រ ៕