ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លទ្ធផលកិច្ចប្រតិបត្តិការ ការងារចរាចរណ៍ផ្លូវគោក ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លទ្ធផលកិច្ចប្រតិបត្តិការ ការងារចរាចរណ៍ផ្លូវគោក នាថ្ងៃ ពុធ ៦ កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០

– ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ ស្តីពីកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈវិទ្យុបានចំនួន ០២ លើក ក្នុងមួយថ្ងៃ ។
– បានសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធត្រួតពិនិត្យពេលយប់ ចំនួន ០៤ គោលដៅ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លទ្ធផល :

+ត្រួតពិនិត្យលើយានយន្តចំនួន ៥៩ គ្រឿង ( រថយន្ត ០៣ គ្រឿង, គោយន្ត ០៥ គ្រឿង, ម៉ូតូ ៥១ គ្រឿង ) ។
-ពុំមានរកឃើញ បទល្មើសនោះទេ។

-ចុះត្រួតពិនិត្យ(មួក កញ្ចក់ ស្លាកលេខ) មានចំនួន ១០ គោលដៅ លទ្ធផល:

+ធ្វើការពិន័យអ្នកជិះម៉ូតូល្មើសចំនួន ៣៨ គ្រឿង ក្នុងនោះ៖
. មួក ៣៤ គ្រឿង
. និយាយទូរស័ព្ទ ០១ គ្រឿង
. ល្មើសស្លាកសញ្ញា ០៣ គ្រឿង

ដោយធ្វើការពិន័យ ទៅតាមបទបញ្ជារបស់ ឯកឧត្តមអគ្គស្នងការរង(នៅ ប៉ុស្តិ អធិការដ្នាន ការិយាល័យចរាចរណ៍ និងស្នងការដ្នាន) មិនធ្វើការ ពិន័យនៅគោលដៅត្រួតពិនិត្យនោះទេ។

-តាមបណ្តាគោលដៅដែលបានចុះអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យ រថយន្តឆ្លងកាត់គោលដៅ រកឃើញយានយន្តល្មើសចំនួន ០៥ គ្រឿង ធំ ០១ គ្រឿង (ពិន័យតាមបទបញ្ជាថ្នាក់លើដែលបានកំណត់) ៕