ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧នាក់

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹក ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកទឹកផុស ចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់ នៅចំណុចរ៉ាក្តុល ក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធលៈ បង្រ្កាបជាក់ស្តែងចំនួន ០១ករណីៈ ជួញដូរ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ភេទ ប្រុស ។

ដកហូតវត្ថុតាងៈ ថ្នាំញៀនចំនួន ២០ កញ្ចប់ (តូច) ឧបករណ៍វេចខ្ចប់ និង ជក់មួយចំនួន។

បានចុះធ្វើការត្រួតពិនិត្យចំនួន ០១លើក នៅចំណុចភូមិដំណាក់ខ្លុង ឃុំក្តុលសែនជយ័ ស្រុកទឹកផុស បានត្រួតពិនិត្យនិងធ្វើតេស្តទឹកនោម ចំពោះមុខសញ្ញាគួរឲសង្ស័យចំនួន ១០នាក់

ជាលទ្ធផលៈ មានផ្ទុកសារធាតុញៀន វិជ្ជមាន (+) ចំនួន ០៥នាក់ និងបានធ្វើការឃាត់ខ្លួន ៕